បច្ចេកវិទ្យា

Foxconn ប្រកាសប្រាក់ចំណូលខ្ពស់បំផុត លើសពីការរំពឹងទុកក្នុងត្រីមាសចុងឆ្នាំ ២០២៤

January 6, 2025
SR Digital Content Creator
Heading
Option 1

ក្រុមហ៊ុន Foxconn ដែលជាអ្នកផលិតឧបករណ៍អេឡិចត្រូនិកតាមកុងត្រា​ធំបំផុតក្នុងពិភពលោកនិងជាអ្នកផ្គត់ផ្គង់សំខាន់សម្រាប់ក្រុមហ៊ុន Apple បានរាយការណ៍ប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ត្រីមាសទី៤ឆ្នាំ ២០២៤ ដោយសារទីផ្សារមានតម្រូវការយ៉ាងខ្លាំងលើម៉ាស៊ីនមេ (server) នៃបញ្ញាសិប្បនិម្មិត (AI)។

ប្រាក់ចំណូលរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសបញ្ចប់នៅថ្ងៃទី​​៣១ខែធ្នូ ឆ្នាំ ២០២៤ បានកើនឡើង ១៥,២% បើប្រៀបធៀបទៅនឹងឆ្នាំមុន​ដល់ ២,១៣ ទ្រីលានដុល្លារ​តៃវ៉ាន់​ (​៦៤,៧២ ពាន់លានដុល្លារ​អាមេរិក​) ដែលលើសពីការព្យាករណ៍ទំហំ​ ២,១ ទ្រី​លានដុល្លារ​តៃវ៉ាន់ដែល​ប៉ាន់ប្រមាណ​ដោយ LSEG SmartEstimate។

ការកើនឡើងនេះមានមូលដ្ឋានមកពីតម្រូវការខ្លាំងលើម៉ាស៊ីនមេ(server) ដើម្បីប្រតិបត្តិការប្រព័ន្ធ AI។ ផលិតផលដែលមកនូវការកើនឡើងប្រាក់ចំណូលយ៉ាងខ្លាំងក្លា គឺ Foxconn cloud និងNetwork របស់ Foxconn ដែលរួមមានអតិថិជនដូចជា​ក្រុមហ៊ុនឈីប AI របស់ Nvidia ជាដើម។

ផ្ទុយទៅវិញផ្នែកឧបករណ៍អេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់ ដែលរួមបញ្ចូលផលិតផលដូចជា iPhone របស់ក្រុមហ៊ុន Apple បានប្រកាសថា «ការកើនឡើងប្រហាក់ប្រហែល»បើប្រៀបធៀបទៅនឹង​ឆ្នាំមុន។

គួរបញ្ជាក់ថាក្នុងខែធ្នូឆ្នាំ​​២០២៤ តែមួយគត់ ប្រាក់ចំណូលសរុបរបស់ Foxconn បានឈានដល់ ៦៥៤,៨ ទ្រីលាន​ដុល្លារ​តៃវ៉ាន់ ដែលកើនឡើង ៤២,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុននិងជាកម្រិតខ្ពស់ទីពីរបំផុតសម្រាប់ខែនេះ។

ក្នុងឆ្នាំ ២០២៤ភាគហ៊ុនរបស់ Foxconn បានកើនឡើង៧៦% ដែលលើសពីការកើនឡើង ២៨,៥%នៃទីផ្សារទូលំទូលាយរបស់តៃវ៉ាន់។ ក្រុមហ៊ុនមានគម្រោងប្រកាសលទ្ធផលប្រាក់ចំណូលទាំងស្រុងសម្រាប់​ត្រីមាសទី៤ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥៕

ប្រភព៖ Reuters

អត្ថបទពេញនិយម

ខេត្តសាមុតសុងក្រាន រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ នំគ្រក់ប្រពៃណីថៃ

១៦ ចំណុចបែបវិទ្យាសាស្ត្រ នៅពីក្រោយការគេងយល់សប្ដិ

សារៈប្រយោជន៍នៃដើមឈើក្នុងទីក្រុង

ពិព័រណ៍ TAG 2024 រំពឹងទាក់ទាញអ្នកចូលចិត្តហ្គេម បច្ចេកវិទ្យា Anime និង Cosplay រាប់ពាន់នាក់ចុងសប្ដាហ៍នេះ

នំព្រះខែចម្អិនដោយខ្លួនឯង ចំណេញថវិកាច្រើនបានទាំងចែកញាតិមិត្ត