ជីវិត និង សង្គម

កុំភាន់ច្រឡំ! អ្នកប្រើសូឡា មិនតភ្ជាប់ជាមួយអគ្គីសនីរដ្ឋ មិនចាំបាច់ធ្វើស្វ័យប្រកាស

October 22, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ នា​មួយ​រយៈពេល​ថ្មី​ចុង​ក្រោយនេះប្រជាពលរដ្ឋ​ខ្មែរ បានបង្ហាញ​ការរិះគន់ និង​ចាប់អារម្មណ៍ យ៉ាងខ្លាំង​លើ​ប្រធានបទ «​ការធ្វើ​ស្វ័យ​ប្រកាស​ពី​ការដំឡើងនិង​ការប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺ ព្រះអាទិត្យ​» របស់​អាជ្ញាធរ​អគ្គីសនី​កម្ពុជាបើទោះបីជា​មានការ​ធ្វើ​ស​ន្និ​សិទ្ធ​ព័ត៌មាន​បកស្រាយ យ៉ាងណាក្តី​។

​ដើម្បី​ដោះស្រាយ​ចម្ងល់និង​ការភាន់ច្រឡំ សារព័ត៌មាន​ឌីជីថល SR Digital Media នឹងធ្វើ​ការពន្យល់ ទាក់ទិន​នឹង​ប្រធានបទ​ខាងលើ​៖

១ អ្នក​ប្រើ​សូ​ឡា មិន​តម្រូវឱ្យធ្វើ​ស្វ័យ​ប្រកាស​

​ការប្រើប្រាស់​សូ​ឡា​ទាំងឡាយណាដែល​មិន​ភ្ជាប់​ជាមួយ​អគ្គីសនី​ជាតិ ពោលគឺ​ប្រើប្រាស់​ដាច់​តែឯងមិន​ត​ភ្ជាប់​ច្រឡូកច្រឡំ​ជាមួយ​ភ្លើង​រដ្ឋ ដូចជា​អំពូល​សូ​ឡាអំពូល​តាមផ្លូវ​សាធារណៈ ឆ្នាំង​ដាំបាយ ម៉ាស៊ីនបូមទឹកគឺ​មិនបាច់​ធ្វើការ​ស្វ័យ​ប្រកាស​ឡើយ​។

២ អ្នក​ប្រើ​សូ​ឡាដែល​តម្រូវឱ្យធ្វើ​ស្វ័យ​ប្រកាស​

​ការប្រើប្រាស់​សូ​ឡា​ទាំងឡាយណាដែល​ភ្ជាប់​ជាមួយ​អគ្គីសនី​ជាតិ ពោលគឺ​ការប្រើប្រាស់​ដោយមានការ​បំប្លែង​ថាមពល​សូ​ឡា និង​ភ្លើង​រដ្ឋ​រួម​ប​ញ្ជូ​ល​គ្នាគឺ​តម្រូវឱ្យធ្វើ​ស្វ័យ​ប្រកាស ព្រោះ​កា​រត​ច្រឡូកច្រឡំ​បែបនេះ នាំមក​នូវ​ហានិភ័យ​ខ្លាំងបើ​ធ្វើឡើង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ (​លក្ខខណ្ឌ​កត់ចំណាំៈការធ្វើ​ស្វ័យ​ប្រកាស​ក្នុងករណីនេះគឺ​ទាល់តែ​អ្នក​បាន​ដំឡើង​ប្រព័ន្ធ​ថាមពល​សូ​ឡា​ទំហំ​ធំ លើសពី​១០​គីឡូវ៉ាត់ភ្ជាប់​ជាមួយ​ភ្លើង​រដ្ឋ​ប៉ុណ្ណោះ​)​។

៣ សារៈសំខាន់នៃ​ការធ្វើ​ស្វ័យ​ប្រកាស

+ក្រុមការងារ​ជំនាញ​របស់​អាជ្ញាធរ​អគ្គីសនី​កម្ពុជា នឹង​ចុះមក​ពិនិត្យ​លក្ខណៈ​បច្ចេកទេសនៃ​ការដំឡើង​សូ​ឡាភ្ជាប់​ជាមួយ​ខ្សែភ្លើង​រដ្ឋ របស់​អ្នកប្រើប្រាស់​ដែល​បានធ្វើ​ស្វ័យ​ប្រកាសដើម្បី​តម្រូវឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ព្រោះ​ការដំឡើង​សូ​ឡាជាមួយ​ភ្លើង​រដ្ឋ​មួយចំនួនធ្វើឡើង​ដោយ​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។

+បង្ការ​ហានិភ័យ និង​ដើម្បី​គ្រប់គ្រង​ចរន្តព្រោះ​កា​រត​បណ្ដាញ​សូ​ឡា​ជាមួយ​ខ្សែភ្លើង​ជាតិ​ដោយផ្ទាល់អាចធ្វើឱ្យ​ជ្រាប​ចរន្តអគ្គិសនី​ទៅក្នុង​ខ្សែ​វិញ នោះនៅពេល​ដែលដាច់ចរន្ត​​​អគ្គិសនី​ដើម្បី​ជួសជុល​ផ្សេងៗអាច​បង្ក​ហានិភ័យ​ដល់​អាយុជីវិត​អ្នក​ជួសជុល​បណ្ដាញ​, បន្ថែមពីនេះ ក៏អាចមាន​បញ្ហាដូចជា​ទុ​រ​ស្សេ​ខ្សែភ្លើង ឬ​បង្ក​ជា​គ្រោះ​អគ្គីភ័យនិង​នាំឱ្យមាន​បញ្ហា​ទៅដល់​បណ្តាញអគ្គីសនី​ជាតិ​ផងដែរ​។

+ដើម្បី​គ្រប់គ្រង​លំនឹង​ថាមពល ព្រោះ​ព្រះអាទិត្យ​ជួន​លិច ជួន​រះ​មិន​ទៀងដែល​ចំណុច​នេះ​នឹង​ឱ្យ ប៉ះពាល់​ដល់​លំ​ញ័រ​អគ្គិសនី​ឡើង​ចុះ​ផងដែរជាហេតុ​នាំឱ្យមាន​រអាក់រអួល ឬ​ដាច់​ចរន្តអគ្គីសនីតែម្ដង​។

+ងាយស្រួល​ក្នុងការ​ផ្គត់​ផ្គង​បរិមាណ​ថាមពល ដោយ​អាជ្ញាធរ​អគ្គីសនីនឹង​អាចធ្វើ​ការគិតគូ និង​រក្សាទុក​នូវ​ថាមពលអគ្គីសនី ឱ្យបាន​សមស្របចំពោះ​អ្នកប្រើប្រាស់ កុំ​ឱ្យមាន​បញ្ហា​ថាមពលអគ្គីសនី​។

៤ ពុំមាន​ការបង់ប្រាក់ ចំពោះ​ការធ្វើ​ស្វ័យ​ប្រកាស​

​ការធ្វើ​ស្វ័យ​ប្រកាស​ពី​ការដំឡើង​សូ​ឡា​នេះ ពុំមាន​បង់ប្រាក់​ឡើយ ប៉ុន្តែអ្នកដែល​មិនបាន​ធ្វើ​ស្វ័យ​ប្រកាស​បញ្ជាក់ថាខ្លួន​បាន​ប្រើប្រាស់​សូ​ឡាភ្ជាប់​ជាមួយ​អគ្គីសនី​រដ្ឋ នឹងត្រូវ​ចាត់ទុកថាជាអ្នកប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាតហើយ​ត្រូវ​បង់ថ្លៃ​ប៉ះប៉ូវឬ​ប្រឈម​នឹង​ការផ្អាក​បណ្ដោះអាសន្ន​នូវ​ការផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រភព​បណ្ដាញ​ជាតិ​៕

អត្ថបទពេញនិយម

លោក ប៉ិល សម្បត្តិ បើកបង្រៀនចិញ្ចឹម និងចែកពូជខ្យងមាសជប៉ុនឥតគិតថ្លៃដល់ជនពិការ និងអ្នកក្សត់ខ្សោយ

ជយលាភីអ្នកផលិតមាតិកាវីដេអូឆ្នើម ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់ចេញពីកម្មវិធីប្រកួតទេពកោសល្យ metfone STARS

កីឡាករ សំបូរ សុភ័ណ្ឌ និង នន់ សុខចម្រើន ឈ្នះមេដាយមាស ០៥ គ្រឿង ក្នុងកម្មវិធី FIF International Thailand Championship

កីឡាការិនីចំបាប់ស្ត្រីទី១របស់សិង្ហបុរីប្តេជ្ញាមិនរាថយលើសង្វៀន

ទិវាបង្ការការលង់ទឹកពិភពលោក អង្គការនៅកម្ពុជានៅតែពុះពារដោះស្រាយបញ្ហានេះ