ជីវិត និង សង្គម

សេដ្ឋីនីលុយពាន់លានដុល្លារ Selena Gomez ប្រកាសភ្ជាប់ពាក្យជាមួយអ្នកនិពន្ធបទចម្រៀង Benny Blanco

December 12, 2024
August Stella
Heading
Option 1

សេលីណា ហ្គូមេស (Selena Gomez) បាន​បង្ហើប​ថា ​នាង​បាន​ភ្ជាប់ពាក្យ​ជាមួយ​អ្នកនិពន្ធ​បទ​ចម្រៀងប៊េននី ប្លង់កូ (Benny Blanco​)​។​

​តារា​សម្ដែង និង​ចម្រៀងវ័យ ៣២ឆ្នាំ​​រូបនេះ​បាន​បង្ហោះ​រូប​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដ៏​ធំ​មួយ​លើ​បណ្ដាញ​សង្គម Instagram ដោយមាន​ចំណងជើង​ថា “forever begins now”​ មានន័យថា «អ្វី​ដែលស្ថិតស្ថេរ​​ជារៀងរហូត​ចាប់​ផ្ដើម​នៅពេលនេះហើយ»។​

​ការ​សម្រេច​ចិត្ត​ភ្ជាប់ពាក្យ​នេះ ​​​កើតឡើង​បន្ទាប់ពី​អ្នក​ទាំងពីរ​បានបញ្ជាក់​ពី​ទំនាក់ទំនងស្នេហា​កាលពី​ឆ្នាំមុន​។​

​តារាចម្រៀង​ប៉ុប ថេល័រ ស្វីហ្វ (Taylor Swift) គឺ​ស្ថិត​ក្នុងចំណោម​ឥស្សរជន​ល្បីឈ្មោះ ​ដែល​ផ្តល់​ការអបអរសាទរ​​ដល់​ការប្រកាស​ភ្ជាប់ពាក្យ​នេះ។​

សេលីណា ដែលត្រូវបានសម្រាំង​សម្រាប់​​​ពានរង្វាន់ Grammy ចំនួន​ពីរដង ​បាន​បង្ហោះ​រូបភាពដ៏ផ្អែមល្ហែម​​​របស់​នាង​ពាក់ចិញ្ចៀន និង​ត្រូវបាន​ឱប​ដោយ​​គូណ្ដឹង​ Blanco។​

​លោក ប្លង់កូ អាយុ ៣៦ឆ្នាំ បាន​បញ្ចេញមតិ​នៅលើ​ការ​បង្ហោះ​នោះ​ថា៖ «​ហេ ចាំ​… នោះ​ជា​ប្រពន្ធ​ខ្ញុំ​»​។​

រីឯតារាចម្រៀង ស្វីហ្វ ​បានបញ្ចេញមតិ​​ឆ្លើយថា៖ «ចាស ខ្ញុំ​នឹងធ្វើជាក្មេងស្រីកាន់ផ្កា [ក្នុងមង្គលការ​]​»។​

​តារា​រ៉េ​ប Cardi B, តារា​សម្តែង Gwyneth Paltrow, Jennifer Aniston និង Suki Waterhouse និង​តារាចម្រៀង Lil Nas X ក៏បាន​ផ្ញើ​សារ​ជូនពរ​គូ​ដណ្ដឹង​ថ្មីថ្មោង​នេះ​ផងដែរ​។​

​នៅក្នុង Instagram Story ដែលត្រូវបាន​ចែករំលែក​ជាមួយ​អ្នកតាមដាន ៤២៣ ​លាន​នាក់​របស់​នាង សេលីណា បាន​បង្ហាញ​ពី​វីដេអូ​រំលេច​​ចិញ្ចៀន​របស់​នាង​ទៅកាន់​មនុស្ស​ជាទី​ស្រឡា​ញ់​នៅលើ​ទូរស័ព្ទ។​

សេលីណា និង​ផលិតករ ប្លង់កូ បាន​សហការគ្នា​លើ​បទ​ចម្រៀង I Can't Get Enough ក្នុង​ឆ្នាំ ២០១៩ និង Single Soon ក្នុង​ឆ្នាំ ២០២៣ មុនពេល​ប្រកាស​ពី​ទំនាក់ទំនង​របស់​ពួកគេ​។​

​តារាចម្រៀង សេលីណា ដែល​មានកំណើត​នៅ​​រដ្ឋ​តិច​សាស់​រូបនេះ ធ្លាប់មាន​ទំនាក់ទំនង​មួយ​តារាចម្រៀងចាស្ទីន ប៊ីប៊ើរ (Justin Bieber)​ តែស្រមោលស្នេហ៍​នេះ​ត្រូវបាន​អ្នកគាំទ្រ​គាស់កកាយ​រហូត​មក​ទល់សព្វ​ថ្ងៃ។​

​នៅ​ឆ្នាំ ២០២៤ នេះ សេលីណា បានចូល​​បញ្ជី​អ្នកមាន​ទ្រព្យសម្បត្តិលំដាប់​​មហាសេដ្ឋីយោងទៅតាមចំណាត់ថ្នាក់​ពី​ Bloomberg ជាមួយ​​ទ្រព្យសម្បត្តិ​ចំនួន ១.៣ ពាន់លានដុល្លារ​ ដែល​ភាគច្រើន​ជាចំណូល​បានមកពី​ក្រុមហ៊ុនគ្រឿងសម្អាង​ Rare Beauty make up របស់​នាង​។​

​កាលពី​ថ្ងៃ​ច័ន្ទ នាង​បានទទួល​ការតែងតាំងសម្រាប់ពានរង្វាន់​ Golden Globe ចំនួន​ពីរ ក្នុង​ប្រភេទ​​​តារា​សម្តែង​តួរង​ក្នុង​​តន្ត្រី​អូ​ប៉េ​រ៉ា Emilia Pérez និង​មួយទៀត​សម្រាប់​តួ​សម្តែង​ល្អ​បំផុត​នៅក្នុង​រឿង Only Murders in the Building៕

​ប្រភព៖ BBC

អត្ថបទពេញនិយម

វិធីសាស្ត្របំបាត់ និងទប់ស្កាត់មុនក្បាលខ្មៅ

អតីតកំពូលតារាចម្រៀង K-Pop ដែលល្បីដូច IU សម័យថ្មីនេះ ប្រែក្លាយជាដូនជី ក្រោយបាត់ខ្លួន

គ្រែក្រដាសដែលល្បីប្រឆាំងការរួមភេទ ជាក់ស្ដែងដើម្បីបរិស្ថាននៅភូមិកីឡាអូឡាំពិក

បទពិសោធន៍ថ្មី ជិះរទេះក្របីលម្ហែកាយ គយគន់ទេសភាព លើទឹកដីអង្គរ

បុរសឥណ្ឌូនេស៊ីម្នាក់ សម្លាប់អ្នកជិតខាង ដែលតែងសួរថា ហេតុអ្វីបានជាគាត់មិនទាន់រៀបការ?