ជីវិត និង សង្គម

សាស្រ្តាចារ្យកូរ៉េខាងត្បូងបង្កើត «អង្ករសាច់» ផ្ទុកកោសិកាសាច់គោ សម្បូរប្រូតេអ៊ីន

October 22, 2024
SR Digital Content Creator
Heading
Option 1

ក្រុមអ្នកស្រាវជ្រាវ​​ដែលដឹកនាំដោយសាស្រ្តាចារ្យ ហុង ជីនគី (Hong Jin-kee)នៅសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល កំពុងបង្កើតប្រភពប្រូតេអ៊ីនដ៏អស្ចារ្យ​មួយគឺ «បាយសាច់»។

ការច្នៃបង្កើត​​ថ្មីនេះពាក់ព័ន្ធនឹងការចាក់បញ្ចូលកោសិកាសាច់គោទៅក្នុងគ្រាប់​ធញ្ញជាតិនីមួយៗ ដែលនាំ​ឱ្យអង្ករដែល​ដាំ​ជាបាយ​មាន​​ពណ៌ផ្កាឈូក ជាមួយនឹងក្លិនឈុន​ប៊័រ​តិចៗ។

លោកសាស្ត្រាចារ្យ ហុង ពន្យល់ ដោយលើកឡើងពីអត្ថប្រយោជន៍​កាត់បន្ថយ​ការ​​សម្លាប់​សត្វ​ចិញ្ចឹមនិងកត្តា​ជួយ​បរិស្ថាន យ៉ាងដូច្នេះ​ថា៖ «យើងអាចទទួលបានប្រូតេអ៊ីនសត្វដោយ​មិនចាំបាច់​សម្លាប់​សត្វ»។

អង្ករ ដែលជាប្រភពអាហារមូលដ្ឋាន និង​ជា​​ប្រូតេអ៊ីនដ៏សំខាន់រួចទៅហើយ​សម្រាប់​​ប្រជាជន​នៅ​អាស៊ីមានសណ្ឋានសាច់អង្ករ​មិន​ហាប់ពេក​ ដែលអាច​ឱ្យ​​កោសិកា​សាច់​​លូតលាស់បាន​។

ទោះបីជាដំណើរការស្រាវជ្រាវផលិត​នេះ​​កំពុង​ប្រើ​ពេល​យូរ ក្រុម​របស់លោក​សាស្ត្រាចារ្យ​ហុងមើល​ឃើញ​ពី​សក្ដានុពល​ដ៏ធំនាថ្ងៃអនាគត។

A pink rice with white grains.
រូបភាព៖ AFP

«អង្ករសាច់» របស់ពួកគេអាច​ផ្តល់នូវប្រូតេអ៊ីន ៨% និងជាតិខ្លាញ់ច្រើនជាងអង្ករធម្មតា ៧%ដែលធ្វើឱ្យវាក្លាយជាប្រភពអាហារូបត្ថម្ភដ៏មានតម្លៃសម្រាប់អ្នកដែលប្រឈមនឹងអសន្តិសុខអាហារ។

លើសពីនេះ ក្រុម​អ្នក​ស្រាវជ្រាវ​ផលិត​បាន​ប៉ាន់​ប្រមាណថា វិធីសាស្ត្រនេះមានកម្រិតបំភាយ​ជាតិ​កាបូនទាបខ្លាំង​បើប្រៀបធៀបទៅនឹងការផលិតសាច់គោបែបប្រពៃណី។

បញ្ហាប្រឈមនៅតែមាន រួមទាំងការបង្កើនផលិតកម្មនិងការទទួលបានការយល់ព្រមពីបទប្បញ្ញត្តិ​ក្នុង​ការប្រើប្រាស់អង្ករ​បណ្ដុះកោសិកា​សាច់​​​បែប​នេះ​។

ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគរបស់ប្រទេស​កូរ៉េខាងត្បូងនៅក្នុង «បច្ចេកវិទ្យាអាហារ»និងការចាប់អារម្មណ៍ជាសាកល ទៅ​លើ​សាច់សត្វ​ដែល​កកើត​ដោយ​ការ​បណ្ដុះ​តាម​បច្ចេកទេស​មន្ទីរ​ពិសោធន៍បាន​ក្លាយ​ជា​សញ្ញាជោគជ័យសម្រាប់​របត់​ពិភពលោក​ឆ្ពោះទៅរក​ប្រភព​ប្រូតេអ៊ីន​ដោយ​មិនចាំ​បាច់ចិញ្ចឹមនិង​សម្លាប់សត្វ។

អ្នក​ជំនាញដូចជា Neil Stephens មកពីសាកលវិទ្យាល័យ Birmingham បាន​ទទួលស្គាល់សក្ដានុពល​របស់សាច់បណ្ដុះ​ក្នុង​មន្ទីរពិសោធន៍ ជាដំណោះស្រាយបញ្ហា​អាកាសធាតុប៉ុន្តែលោក​សង្កត់ធ្ងន់​លើតម្រូវការផលិត​លក់​ក្នុង​តម្លៃសមរម្យ និងផ្ដល់​ប្រសិទ្ធភាពថាមពល។

គោលគំនិតនៃការ​បង្កើត «អង្ករសាច់» របស់លោកសាស្ត្រាចារ្យ ហុងដែលរួមបញ្ចូលកោសិកា​សត្វ​ជាមួយនឹង​រុក្ខជាតិ អាចផ្តល់អត្ថប្រយោជន៍ច្រើនក៏ដូចជាឆ្លើយតប​នឹងបញ្ហា​ខាង​លើ​នេះ​ផងដែរ។

អនាគតនៃការ​ផលិតអាហារ​​ហាក់ដូចជាមាន​ទំនោរទៅរកជីវបច្ចេកវិទ្យា។ សាស្ត្រាចារ្យហុង​ ស្រមៃមើលពិភពលោកដែលអាច​ផលិត​អាហាររូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈផ្ទះបាយដែលប្រើ AI ដែល​ណែនាំ​មនុស្សយន្តឱ្យរៀបចំអាហារតាមតម្រូវការ​សុខភាព​របស់មនុស្សឆ្លើយ​តប​នឹង​រោគ​វិច្ឆិឆ័យ​​ពិនិត្យ​ឈាម។

សួរ​ថាតើមនុស្ស​ទូទៅ​អាច​ទទួលយកការ​បរិភោគ​ «អង្ករសាច់» ឬការច្នៃប្រឌិតបែបវិទ្យាសាស្ត្រ​ស្រដៀងគ្នា​​នេះ​ដែរ​ឬទេ?ចម្លើយនៅពុំទាន់​ច្បាស់​នោះទេ ប៉ុន្តែ​ការស្រាវជ្រាវរកអាហារ​​នៃ​ថ្ងៃអនាគត​ពេលដែល​ពិភពលោក​ប្រឈម​នឹង​បញ្ហា​អាកាសធាតុវា​ពិត​ជា​រុញច្រានព្រំដែននៃអាហារ​ក្នុង​ផ្ទះបាយ​សាមញ្ញ​ទៅជា​អាហារ​​ផលិត​ដោយ​ជីវបច្ចេកវិទ្យា៕​

អត្ថបទពេញនិយម

«លែងអង លែងឃិន» ទឹកធ្លាក់ធម្មជាតិស្រស់ស្អាតខ្លាំង កំពុងលាក់ខ្លួនកណ្តាលព្រៃ

AI អាចនឹងឆ្លាតស្មើមនុស្សនៅអំឡុងឆ្នាំ ២០៣០ ទៅឆ្នាំ២០៥០

បញ្ជីសម្រាំង Grammy ឆ្នាំ ២០២៥ អត់មាន BTS, BLACKPINK, Stay Kids ទេ

សមិទ្ធិផលជាតិធំៗ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

អ្នកស្រី សេង ម៉ូលីនី តស៊ូតាំងពីបាតដៃទទេ ក្លាយអ្នកផ្សព្វផ្សាយប្រដាល់គុនខ្មែរដ៏លេចធ្លោ